សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

02/07/2018 - 16:27

ក​សាង​តំ​បន់​ដាំ​បន្លែ​សុ​វត្ថិ​ភាព

ផ្នែក​ក​សិ​កម្ម​ខេត្ត​សុក​ត្រាំង កំ​ពុង​ចាត់​ចែង​ផ្សព្វផ្សាយ​ដល់ប្រ​ជា​ជន អំ​ពី​ការ​កសាង​តំ​បន់​ជំ​នាញ​ដាំ​បន្លែ​សុ​វត្ថិ​ភាព​។

ពូ​ក្វាត់​ង៉ូន​​នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង​  ដាំ​ឪ​ឡឹក​ប្រើ​ផ្ទាំង​គម្រប​ក​សិ​កម្ម​។

តាម​ប្រ​សាសន៍​វិ​ស្វ​ករ​ថាច់​ឡាយ អ​នុ​ប្រ​ធានកា​រិ​យា​ល័យ​ផែន​ការ​មជ្ឈ​មណ្ឌល ជំ​រុញ​កសិ​-នេ​សា​ទ​កម្ម​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ រ​ដូវ​ដើម​ឆ្នាំ​២០១៨ សុក​ត្រាំង​ បាន​ចុះ​ពូជ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ប្រ​មាណ​៥០.៥៥០​ហិក​តា ប្រ​មូល​ផ្តុំ​នៅ​ក្រុង​សុក​ត្រាំង​និង​ស្រុក​ម៉ី​ស្វៀង​ ត្រឹង​ដេ​ថាញ់​ទ្រី ចូវ​ថាញ់​។ល។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ដំ​ណាំ​រួម​ផ្សំ​បាន​ជួយ​ឲ្យ​កសិ​ករ​នៅ​ខេត្ត​សុក​ត្រាំង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹ​ង លើក​ស្ទួយ​ជីវ​ភាព​។ បង្អែក​លើ​មូល​ដ្ឋាន​ទាំង​នោះ ផ្នែក​ក​សិ​កម្ម​ខេត្ត​សុក​ត្រាំង បាន​លើក​ទឹក​ចិត្ត​ក​សិ​ករ​អនុ​វត្ត​ទម្រង់​ដាំ​បន្លែ​សុ​វត្ថិ​ភាព​ក្នុង​រោង​សំ​ណាញ់​។ តួ​យ៉ាង​ដូច​ស្រុក​ម៉ី​ស្វៀង​ ចូវ​ថាញ់​ បាន​វិ​និ​យោគ​ទុន​ឲ្យ​គ្រួ​សារ​មួយ​​អនុ​វត្ត​ការ​ដាំ​បន្លែ​សុ​វត្ថិ​​ភាព​ពិ​សោធន៍​ក្នុង​រោង​សំ​ណាញ់​ដោយ​ផ្ទៃ ដី​ពី​៥៥០​-១០០០​ម៉ែត្រ​កា​រេ ​កម្រិត​វិ​និ​យោគ​ទុន​ប្រ​មាណ​ពី​៤០​-៧០​លាន​ដុង​។ ក្នុង​នោះ ស្រុក​វិ​និ​យោគ​ទុន​៣០​% ក្រៅ​ពី​នោះ ​គឺ​ទុន​​ប​ដិ​ភាគ​របស់​ក​សិ​ករ​។ គម្រោង​ផ្សេង​ៗ​មួយចំ​នួន​ទៀត​ ខេត្ត​នឹងវិ​និ​យោគ​ទុន​៧០​% ចំ​​ណែក​ក​សិ​ករ​គឺ​៣០​%។​

ការ​អនុ​វត្ត​ទម្រង់​ដាំ​បន្លែ​សុ​វត្ថិ​ភាព​ ដើម្បី​បង្កើត​ផលិត​ផល​ជ្រះ​ស្អាត​ដល់​អ្នក​ប្រើ​ប្រាស់។​ លោក​ចូវ​កៀន ប្រ​ធាន​សមា​គម​​ក​សិ​ករ​ឃុំ​ដាយ​តឹម​ ស្រុក​ម៉ី​ស្វៀង​ ឲ្យ​ដឹង​៖  បច្ចុប្បន្ន ទូ​ទាំង​ឃុំ​សាប​ព្រោះ​ស្រូវ​រដូវ​ដើម​ឆ្នាំ​បាន​១.៦៧០​ហិក​តា ដាំ​ស្មៅ​ចិញ្ចឹម​គោ​ចំ​នួន​២០​ហិក​តា ​ដាំ​បន្លែ​៣០០​ហិក​តា សំ​​ខាន់ គឺ​សមា​ជិក​ក​សិ​ករ​អនុ​វត្ត​តាម​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ត្រូវ​៤ (ត្រូវ​ថ្នាំ ត្រូវ​កម្រិត​ ត្រូវ​ពេល ត្រូវ​របៀប​) កាត់​បន្ថយ​ការ​ប្រើ​ជី​អា​ហ្សូត​ បង្កើន​ប្រើ​ជីស​រី​រាង្គ អតិ​សុ​ខុម​ប្រាណ​ ប្រើ​ផ្ទាំង​គម្រប​កសិ​កម្ម​មុន​នឹង​ដាំ​ដើម្បី​កាត់​បន្ថយ​ស្មៅ ​និង​ជំ​ងឺ​ដង្កូវ​ក្រា​”។ ពូ​ក្វាត់​ង៉ូន​ នៅ​ភូមិ​តឹម​ឡុក​ ឃុំ​ដាយ​តឹម​ ស្រុក​ម៉ី​ស្វៀង​ ឲ្យ​ដឹង​៖ “ខ្ញុំ​ដាំ​ឪ​ឡឹក​២​កុង ប្រើ​ផ្ទាំង​គម្រប​កសិ​កម្ម​ ម៉្លោះ​ហើយ កាត់​បន្ថយ​បាន​ជំ​ងឺ​   និង​ដង្កូ​វ​ក្រា​ ម្យ៉ាងទៀត​ដំ​ណាំ​មិន​រ​លាំ​ទឹក​”។

វិ​ស្វ​ករ​ថាច់​ឡាយ​ ឲ្យ​ដឹង​បន្ថែម​៖ “ផ្នែក​ក​សិ​កម្ម​នឹង​បន្ត​ការ​អភិ​វឌ្ឍ​ទម្រង់​ដាំ​បន្លែ​​សុ​វត្ថិ​ភាព​ក្នុង​រោង​សំ​ណាញ់​ ទម្រង់ រៀប​ចំ​បង្កើត​ក្រុម​សហ​ការ​ផលិត​សហ​​ករណ៍ បើក​ហាង​លក់​បន្លែ​សុ​វត្ថិ​ភាព ជ្រះ​ស្អាត​។ល។ ដើម្បី​ផ្គត់​ផ្គង់​ផលិត​ផល​គុណ​ភាពល្អ​ដល់​អ្នក​ប្រើ​ប្រាស់​”៕​

                             ត្រឿងផល​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​ក្វាត់​ង៉ូន​​