សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

02/07/2018 - 16:27

ព្រួត​ដៃ​​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់

ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ​ រស់​នៅ​ច្រើន​កុះ​ករ​នៅ​ឃុំ​មួយ​ចំ​នួន​នៃ​ក្រុង​បាក​លីវ​  ស្រុ​ក​ហុង​យ៉ឹង​ ស្រុក​វិញ​ឡើយ​និង​ទី​រួម​ស្រុក​យ៉ា​រ៉ាយ​​។ ឆ្លង​កាត់​រយៈ​កាល​អនុ​វត្ត​ការ​ងារ​ធានា​​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះក​រ ឃើញ​ថា​ស្ថាន​ការណ៍​​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​សាស្រ្ត​ទាំង​នេះ​ត្រូវ​បាន​ធា​នា​។

ចែក​ចិត្ត​បណ្ណ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ឧក្រឹដ្ឋ​កម្ម​ជូន​ជន​រួម​ជា​តិ​ខ្មែរ​

នៅ​ឃុំ​ហឹង​ហូយ​ ស្រុក​វិញ​ឡើយ​។

ឃុំវិញ​​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ គឺ​ជា​ឃុំ​មួយ​នៅ​ប្រប​មាត់​ស​មុទ្រ​ ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០​% ជាប់​ព្រំ​​ប្រ​ទល់​នឹង​ឃុំ​វិញ​ត្រាច់​ (ក្រុង​បាក​លីវ​) និង​​ឃុំ​ឡាយ​ហ្វា (ទី​រួម​ស្រុក​វិញ​ចូវ​ សុក​​ត្រាំង​) ម៉្លោះ​ហើយ​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មាន​បញ្ហា​ប្រ​ឈម​មុខ​មិន​តិច​តួច​​ឡើយ។​ តំ​បន់នេះ​នៅ​កើត​មាន​ករណី​លួច​​របស់​របរ​បង្ក​អុក​ឡុក​ ប្រើ​ប្រាស់​គ្រឿង​​ញៀន​ បំ​ពាន​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរ​។ល។ ធ្វើ​ឲ្យ​មាន​ការ​បះ​ពាល់​ដល់​ជីវ​ភាព​​របស់​ប្រ​ជា​ជន​។ អនុ​វត្ត​លក្ខន្តិ​កៈ​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​នៅ​ភូមិ​សាស្រ្ត​ជាប់​ព្រំ​​ប្រ​ទល់​ នគរ​បាល​ឃុំ​វិញ​ត្រាច់​ដុង​ ឧស្សាហ៍​រៀប​ចំ​កិច្ច​ប្រ​ជុំ​រាយ​ការណ៍​ពី​ស្ថាន​ភាព​ ក្តោប​ក្តាប់​មុខ​សញ្ញា​នា​នា និង​ដើរ​ល្បាត​ប្តូរ​វេន​នៅ​លើ​ភូមិ​សាស្រ្ត​ ដើម្បី​ទប់​ទល់​ឧក្រឹដ្ឋ​កម្ម​​បាន​ទាន់​ពេល​។ ជា​ពិ​សេស​ នគរ​បាល​ឃុំ​ថែម​ទាំង​បង្កើត​ក្រុម​គោត្រ​កូល​ស្វ័យ​គ្រប់​គ្រង​ចំ​នួន​៤ រួម​មាន​គោ​ត្រ​ថាច់​ គោត្រ​ស៊ឺន គោត្រ​ត្រឹង​ និង​គោត្រ​ឡឹម​ ដោយ​មាន​លទ្ធ​ភាព​ល្អ មាន​វិ​សាល​ភាព​គ្រប់​គ្រង​ទូ​ទាំង​ឃុំ​។ នេះ​ជា​អង្គ​ការ​ម​ហា​ជន​មួយ​​មាន​ការ​រួម​ចំ​​ណែក​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​ស្អាត​ស្អំ​ភូមិ​សាស្រ្ត​។

 លោក​ស៊ឺន​សុង អ្នក​ដែល​បាន​តែង​តាំង​ជា​ប្រ​ធាន​ក្រុម​គោ​ត្រ​ស្វ័យ​គ្រប់​គ្រង​ ត្រ​កូល​ស៊ឺន​អស់​រយៈ​កាល​៦​ឆ្នាំ​ និង​ជា​ប្រ​ធាន​ក្រុម​សន្តិ​សុខ​វត្ត​គម្ពីរ​សា​គរ​ (ព្រែក​ជ្រៅ)​ ។ ក្នុង​ឱ​កាស​បុណ្យ​ទាន​ម្តង​ម្កាល​របស់​ជន​រួម​ជាតិ​​ខ្មែរ លោក​ស៊ឺន​សុង​តែង​ស​ហ​កា​រ​ជា​មួយ​នឹង​កម្លាំង​នគរ​បាល​ការ​ពារ​សន្តិ​សុខ​សណ្តាប់​​ធ្នាប់​បាន​ល្អ លោក​សុង​ ឲ្យ​​​ដឹងៈ​  “ក្រុម​គោត្រ​តស្វ័យ​គ្រប់​គ្រង​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ សំ​ដៅ​អប់​រំ​អ្នក​ទាំង​អស់​គ្នារ​ស់​នៅ​និង​ធ្វើ​ការ​តាម​ច្បាប់​។ ទន្ទឹម​នឹង​នោះ ចលនា​ប្រ​ជា​ជន​ក្រប់​រូប​ក្តោប​ក្តាប់​ស​ភាព​ការណ៍​រាយ​ការណ៍​ជូន​នគរ​បាល​ភូមិ​ភាគ​​ក្នុង​ការ​ត​ស៊ូ បង្ការ​បង្ក្រាប​ឧក្រឹដ្ឋ​កម្ម​។ ឆ្នាំ​២០១៧ ​មាមីង​បាន​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​ចំ​នួន​៤៨ ជួយ​ឲ្យ​កម្លាំង​នគ​រ​បាល​ដោះ​ស្រាយ​បាន​ជា​ច្រើន​ករណី​ ទាក់​ទង​នឹង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។

លោក​វរ​សេនី​ទោ ង្វៀន​វ៉ាន់​ស៊ី ប្រ​ធាន​​នគរ​បាល​ឃុំ​វិញ​ត្រាច់​ដុង​ ឲ្យ​ដឹងៈ​ បច្ចុ​ប្បន្ន ឃុំ​វិញ​ត្រាច់​ដុង​មាន​ភូមិ​ចំ​នួន​៥/៦​សម្រេច​បទ​ដ្ឋាន​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ដោយ​មាន​គ្រួ​សារ​សម្រេច​សុ​វត្ថិ​ភាព​ជាង​៩៦,៥​%។ ស្មារ​តីត​ស៊ូបង្ការ​ប្រ​ឆាំង​ឧក្រឹដ្ឋ​កម្ម​ បាប​គ្រោះ​សង្គម​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​​កាន់​តែ​ខ្ពស់​។ មាន​អ្នក​ជា​ច្រើន​បាន​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​រក្សា​សន្តិសុ​ខ​សណ្តាប់​ធ្នាប់​ និង​បង្ការ​ទប់​ស្កាត់​ជន​អា​ក្រក់​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​ ធ្វើ​ស​កម្ម​ភាព​បំ​​ពាន​ច្បាប់”៕

យោងកា​សែត​បាក​លីវ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ស៊ឺន​សុង