កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

02/07/2018 - 16:27

ក្រោយ​​រយៈ​ពេល​១២​ឆ្នាំ កោះ​ហាម​សម្រាល​កូននៅ​ប្រ​ទេស​ប្រេ​ស៊ីល​ ទើប​ទទួល​បាន​ទារ​កម្នាក់​មុន​ដំបូ​ង​បង្អស់​

កោះ​Frnando de Noronha នៅ​ប្រ​ទេស​ប្រេ​ស៊ីល​។

កោះ​ដាច់​ស្រ​យាល​ Fernando de Noronha ធ្លាប់​ល្បី​ឈ្មោះ​ថា ជា​មណ្ឌល​អភិ​រក្ស​សត្វ​ព្រៃ​និង​មាន​ប្រ​ជា​ជន​រស់​នៅ​ប្រ​មាណ​៣.០០០​នាក់​។ តាម​កា​សែត O Globo ឲ្យ​ដឹង​ នៅ​លើ​កោះ​នេះ​គ្មាន​ការ​អនុញ្ញា​ត​ឲ្យ​ប្រ​ជា​ជន​សម្រាល​កូន  ហើយ​នៅ​ទី​នោះ​ក៏​គ្មាន​មូល​ដ្ឋាន​ថែ​ទាំ​ស្រ្តី​ពរ​ផ្ទៃ​ដែរ​។ ចំ​ពោះ​ស្រ្តី​ដែល​មាន​គភ៌​ ត្រូវ​បាន​សំ​ណូម​ពរ​ឲ្យ​រៀប​ចំ​ឡើង​មក​ដី​គោក​ ដើម្បី​ថែ​ទាំ​សុ​ខា​ភិ​បាល​នៅ​ក្រុង Natal។ ក្រោយ​រយៈ​ពេល​១២​ឆ្នាំ ក៏​មាន​កុ​មា​រី​ម្នាក់​បាន​កើត​កូន​នៅ​លើ​កោះ​ ញុាំង​ឲ្យ​អ្នក​រាល់​គ្នា​មិន​នឹក​ស្មាន​ដល់​រួម​ទាំង​ឪ​ពុក​ម្តាយ​បង្កើត​​របស់​កុ​មា​រី​ផង​ដែរ​។ ដ្បិត​អី ស្រ្តី​ជា​ម្តាយ​អា​យុ​២២​ឆ្នាំ​នេះ មិន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​នោះ​ឡើយ​ លុះ​ត្រា​តែ​ទា​រក​នោះ​បាន​​កើត​​មក​នៅ​ពេល​ម្តាយ​នោះ​ចូល​ទៅ​បត់​ជើង​តូច​៕​

        តាម​កា​សែត​  Daily Mail​​   - ថាច់​សេ​រី​

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះ​Frnando de Noronha