នយោបាយ - សង្គម នយោបាយ - សង្គម

10/07/2018 - 15:05

គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ជិត​១,៥​លាន​គ្រួសារ​កំ​ពុង​បាន​ទទួល​ផល​ពី​គោល​យោ​បាយ​ឥណ​ទាន​

ចាប់​ពី​ថ្ងៃ​៣១​ មី​នា​ ឆ្នាំ​២០១៨ មាន​អ​តិ​ថិ​ជន​ជាង​១,៤៧៨​លាន​នាក់​ ជា​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ កំ​ពុង​បាន​ទទួល​ផល​ស្ទើរ​តែ​គ្រប់​កម្ម​វិ​ធី​គោល​ន​យោ​បាយ​ឥណ​ទាន​ តាម​រយៈ​បណ្ដាញ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ក្នុង​ទូ​ទាំង​ប្រ​ទេស​។

ជន​រួម​ជាតិ​ភាគ​តិច បាន​ឧបត្ថម្ភ​អភិ​រក្ស​ភូមិ​របរ​ប្រ​ពៃ​ណី​។

ធ​នា​គារ​គោល​នយោ​បាយ​សង្គម​វៀត​ណាម ឲ្យ​ដឹងៈ​ បច្ចុ​ប្បន្ន អង្គ​ភាព​នេះ​កំ​ពុង​គ្រ​ប់​គ្រង​កម្ម​វិ​ធី​គោល​ន​យោ​បាយ​ឥណ​ទាន​ និង​គម្រោង​នា​នា​តាម​កិច្ច​ចង្អុល​ការ​របស់​រដ្ឋា​ភិ​បាល​ និង​គម្រោង​ឲ្យ​បុល​ទុន​​មួយ​ចំ​នួន ក្នុង​នោះ មាន​កម្ម​វិ​ធី​ឥណ​ទាន​ដោយ​ឡែក​សម្រាប់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​។ នោះ​គឺ​កម្ម​វិ​ធី​ឲ្យ​បុល​ទុន​អភិ​វឌ្ឍ​ផលិត​កម្ម​ចំ​ពោះ​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ក្រ​លំបាក​ខ្លាំង  ដំ​ណាក់​កាល​២០១២​-២០១​៥​ តាម​សេច​ក្ដី​សម្រេ​ច​លេខ​៥៤/​២០១២​/QĐ-TTg ចុះ​ថ្ងៃ​៤/១២/​២០១២ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​; កម្ម​វិ​ធី​ឲ្យ​បុល​ទុន​ដើម្បី​ជំ​នួយ​​ដី​ផលិត​កម្ម ដី​សង់​ផ្ទះ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​ដ​ល់​ឆ្នាំ​២០១០ ដល់​គ្រួ​សារ​ជន​រួម​ជាតិ​​ភាគ​​តិច​​​ក្រី​ក្រ ជីវ​ភាព​ជួប​លំ​បាក​​តាម​សេច​ក្ដី​សម្រេច​លេខ​១៥៩២​/QĐ-TTg ចុះ​ថ្ងៃ​១២​/​១០​/២០០៩ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​; កម្ម​វិ​ធី​ឲ្យ​បុល​ទុន​ដើម្បី​ជំ​នួយ​ដី​ផលិត​​កម្ម​ ផ្លាស់​ប្ដូរ​មុខ​របរ​និង​ទៅ​ពល​កម្ម​នៅ​ក្រៅ​ប្រ​ទេស​ ដល់​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិចក្រី​ក្រ និង​គ្រួ​សារ​ក្រី​ក្រ​នៅ​​តាម​ភូមិ​ ឃុំ​លំ​បាក​ពិ​សេស ដំ​ណាក់​កាល​២០១៣​-២០១៥ តាម​សេចក្ដី​សម្រេច​លេខ​​៧៥៥​/QĐ-TTg ចុះ​ថ្ងៃ ២០​/៥​/​២០​១៣​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​; អនុ​ក្រឹត្យ​លេខ​៧៥​/២០១៥​/NĐ-CP ចុះ​ថ្ងៃ​៩/​៩/​២០១៥​ របស់​រដ្ឋា​ភិ​បាល​​ស្ដី​ ពី​យន្ត​ការ​គោល​ន​យោ​បាយ​ការ​ពារ​និង​អភិ​វឌ្ឍ​ព្រៃ ផ្សារ​ភ្ជាប់​នឹង​គោល​ន​យោ​បាយ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រ​ហ័ស​ ស្ថិរ​ភាព​និង​ជំ​នួយ​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​២០១៥​-១០២០​; កម្ម​វិ​ធី​ឲ្យ​បុល​ទុន​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម តំ​បន់​ជន​រួម​ជាតិ​​ភាគ​តិច និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០១៧​-២០២០ តាម​សេច​ក្ដី​សម្រេច​លេខ​២០​៨៥/QĐ-TTg ចុះ​ថ្ងៃ​៣១​/១០​/២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។

ប្រ​ភព​ដើម​ទុន​ឥណ​ទាន​ពី​គោល​ន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល​ បាន​រួម​ចំ​ណែក​ធ្វើ​ឲ្យ​ផ្លាស់​ប្ដូរ​ជា​វិជ្ជ​មាន​មុខ​មាត់​ជន​បទ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ធ្វើ​ឲ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ប្រ​ទេស​​ដំ​ណាក់​កាល​២០០៥​-​២០១៧ ថយ​ចុះ​ពី​២២%​ នៅ​ក្រោម​៧%​ ពិ​សេស ​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ផែន​ជន​រួម​ជាតិ​ភាគ​តិច​។ អាច​និ​យាយ​បាន​ថា ចំ​ពោះ​ការ​ជះ​ឥទ្ធិ​ពល​រួម​នៃ​គោល​ន​យោ​បាយ​ជន​ជាតិ​ និង​កម្ម​វិ​ធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដ​ទៃ​ទៀត ឥណ​ទាន​គោល​ន​យោ​បាយ​សង្គម​ ជា​ប្រ​ភព​កម្លាំង​ចាំ​បាច់ និង​ទាន់​ពេល​វេ​លា​ ជំ​នួយ​កម្លាំង​ដល់​តំ​បន់​ក្រី​ក្រ​ បង្កើត​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ដល់​ជន​រួម​ជាតិ​ភាគ​តិច រួម​ចំ​ណែក​យ៉ាង​​ធំ​ធេង​​ធ្វើ​ឲ្យ​ប្ដូរ​ផ្លាស់​ជា​វិជ្ជ​មាន​មុខ​មាត់​ជន​បទ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ និង​ជីវ​​ភាព​របស់​ជន​រួម​ជាតិ​។

តាម​ប្រ​សាសន៍​លោក​ង្វៀន​វ៉ាន់​លី អគ្គ​នា​យក​រង​នៃ​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ វៀត​ណាម​ បច្ចុ​ប្បន្ន មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ជិត​១,​៥​លាន​គ្រួ​សារ​ កំ​ពុង​ជា​ប់​បំ​ណុល​បុល​ពី​កម្ម​វិ​ធី​ឥណ​ទាន​របស់​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​។ រយៈ​ពេល​កន្លង​ ប្រ​ភព​ទុន​បុល​ត្រូវ​បាន​ធា​នា​ល្អ។​ អត្រា​បំ​ណុល​ហួស​កាល​កំ​ណត់ ​សព្វ​​ថ្ងៃ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​ គឺ​សម្រេច​អត្រា​០,៤៦​%; អត្រា​នៃការ​ប្រ​មូល​ដើម​ទុន​សម្រេច​ដល់​៩៩,៥​%។ រាល់​កម្ម​វិ​ធី​ឥណ​ទាន​ដែល​ធ​នា​គារ​គោល​ន​យោ​បាយ​ សង្គម​​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នៅ​តំ​បន់​នេះ ប្រ​ភព​ទុន​សម្រាប់​ផលិត​កម្ម​បង្វែរ​មុខ​របរ​ ដើម​ទុន​សម្រាប់​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ក្រៅ​មាន​កំ​ណត់​ ទុន​សាង​សង់​ផ្ទះ ទុន​សម្រាប់​ផ្ដល់​ទឹក​ស្អាត​-អ​នា​ម័យ​បរិ​ស្ថាន​ បាន​ជះ​ឥទ្ធិ​ពល​យ៉ាង​ស​កម្ម​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​​តិច​។ រយៈ​ពេល​ខាង​មុខ ធនា​គារ​គោល​ន​យោ​បាយ​សង្គម ​នឹង​បន្ត​ការ​ផ្ដល់​អា​ទិ​ភាព​​ជា​ប្រ​ចាំ​ ប្រភ​ពទុ​ន​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​​ភាគ​តិច​ក្រី​ក្រ​៕

យោង​តាម​ក្រាំង​ព័ត៌​មាន​អេ​ឡិក​ត្រូ​និច​រដ្ឋា​ភិ​បាល​-ប្រែ​សម្រួលៈ ​ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​វ៉ាន់​លី