សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

10/07/2018 - 15:05

ភាព វិ វឌ្ឍន៍នៅ​ភូមិ​ស្រុក

អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ម៉្លោះ​ហើយ មុខ​មាត់​ភូមិ​ស្រុក​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ មាន​ភាព​លូត​លាស់​។​

អូន​ៗ​សិស្សា​នុសិស្ស​ជន​រួម​ជាតិ​ខ្មែរ​នៃ​សា​លា​អនុ​វិ​ទ្យា​ល័យ​តឹន​ហ៊ឹង​ពេល​ចេញ​ពី​រៀន​។

សុក​ត្រាំង​មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​៣.៣១១,៦​គី​ឡូ​ម៉ែត្រ​កា​រ៉េ មាន​មាត់​ស​មុទ្រ​ប្រ​វែង​៧២​គី​ឡូ​ម៉ែត្រ​; មាន​ចំ​នួន​ប្រ​ជា​ជន​​១.៣១២​.៤៩០​នាក់​។ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣០,៧​១​%។ ខេត្ត​សុកត្រាំង រួម​មាន​៨​ស្រុក​ ទី​រួម​ខេត្ត​ចំ​នួន​២​និង​ក្រុង​១ ដោយ​មាន​ឃុំ សង្កាត់​ ទី​ប្រ​ជុំ​ជន​ចំ​នួន១០៩ និង​មាន​អនុ​សង្កាត់​ ភូមិ​ចំ​នួន​៧៧​។ អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ ក្នុង​ការ​វិ​និ​យោគ​ទុន​អា​ទិ​ភាព​អភិ​វឌ្ឍ​​ហេដ្ឋា​មូល​ដ្ឋាន​ ដូច​៖ ឲ្យ​បុល​ទុន អា​ទិ​ភាព​ ជំ​នួយ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​។ល។ ម៉្លោះ​ហើយ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ជា​ជំ​ហាន​មាន​ការ​អភិ​វឌ្ឍ​ជាក់​ស្ដែង​។ ទន្ទឹម​នឹង​នោះ មុខ​មាត់​ភូមិស្រុក​តំ​បន់​ជន​រួម ជាតិ​ខ្មែរ​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លូត​លាស់​។

ពេល​កម្ម​វិ​ធី​ទិស​ដៅ​របស់​រដ្ឋា​ភិ​បាល​ វិ​និ​យោគ​ទុន​ជូន​ចំ​ពោះ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ត្រូវ​បាន​អនុ​វត្ត​ព្រម​ៗ​គ្នា ជីវ​ភាព​របស់​មា​មីង​មាន​ការ​អភិ​វឌ្ឍ​ដោយ​ឥត​ឈប់​ឈរ​។ តួ​យ៉ាង​ដូច​ជា​ស្រុក​ឡុង​ភូ ដោយ​អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​២០៨៥ /២០១៦/QĐ-TTg ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​​រដ្ឋា​ភិ​បាល ស្ដី​ពី​ការ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០១៧​-២០២០ ស្រុក​វិ​និ​យោគ​ទុន​ជាង​៥៨​ពាន់​លាន​ដុង ដើម្បី​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​ដី​សង់​​ផ្ទះ បង្វែរ​មុខ​របរ​ ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឧបត្ថម្ភ​ផ​លិត​កម្ម​ជូន​ជន​រួម​ជាតិ​ខ្មែរ​។ល។ លោក​សឺន​ផឿក​ នៅ​ភូមិ​តឹន​ឡិច​ ឃុំ​តឹន​ហ៊ឹង​ ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ “កាល​ពី​មុន​នេះ អា​ស្រ័យ​ផ្លូវ​គមនា​គមន៍​ ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បា​ក ព្រែក​ប្រ​ឡាយ​មិន​ទាន់​បាន​ស្ដារ​ ហើយ​ខ្ញុំ​ក៏​ពុំ​សូវ​មាន​ចំ​ណេះ​ដឹ​​ង​ និង​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត​​ផង​ដែរ ម៉្លោះ​ហើយ​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​។ ប៉ុន្មាន​ឆ្នាំ​នេះ ភូមិ​ភាគ​បាន​វិ​និ​យោគ​ទុន​ ក​សាង​ផ្លូវ​គម​នា​គមន៍​ ធា​រា​សាស្រ្ត​ អគ្គិស​នី​ប្រើ​ប្រាស់​ព្រម​ៗ​គ្នា ម៉្លោះ​ហើយ​ គ្រួ​សារ​ខ្ញុំ​ផ​លិត​ពូជ​ស្រូវ​ពិ​សេស ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​សម្រាប់​គ្រួ​សារ​”។

លោក​ហ្វិញ​ឌឹក អនុ​ប្រ​ធាន​​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ “​រ​យៈ​កាល​កន្លង​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​​ឡុង​ភូ ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​គណៈ​ ផ្នែក អង្គ​ការ​នា​នា និង​នៅ​តាម​ភូមិ​ភាគ​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់នៅ​។ អា​ស្រ័យ​ហេតុនោះ​  ទើប​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​ស្ទួយ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ជា​រៀង​រាល់​ឆ្នាំ​”៕

                          ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហ្វិញ​ឌឹក