ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

10/07/2018 - 15:05

អ​តី​ត​គ្រូ​បង្រៀនខ្នះ​ខ្នែង​ការ​ងារ​សង្គម​

លោក​ថាច់​ចឿង​ ធ្វើ​ការ​នៅ​ក្រុម​កា​ងារ​រណ​សិរ្ស​អនុ​សង្កាត់​២ សង្កាត់​១០ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ ជា​កម្មា​ភិ​បាល​ចូល​និ​វត្តន៍​មួយ​រូប​តែង​ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ពី​ថ្លើម​នឹង​ការ​ងារ​សង្គម​។

លោក​ថាច់​ចឿង 

លោក​ថាច់​ចឿង កើត​ឆ្នាំ​១៩៥០ ជា​គ្រូ​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ដាយ​តឹម​២ ស្រុក​ម៉ី​​ស្វៀន​តាំង​ពី​ឆ្នាំ​១៩៧៧​។ ក្រោយ​មក​លោក​បាន​​​​ទំ​នុក​ចិត្ត ហើយ​តែង​តាំង​ជា​នា​យក​រង​ សា​​លា​អស់​រយៈ​​កាល​២៨​ឆ្នាំ រ​ហូត​ដល់​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៩​។ ចាប់​ពី​ឆ្នាំ​២០១០​មក​​ដល់​សព្វ​ថ្ងៃ លោក​តែង​ជួយ​ជ្រោម​ជ្រែង​ក្នុង​ការ​ចលនា​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចូល​រួម​ក្នុង​ការ​ងារ​រណ​សិរ្ស​អនុ​សង្កាត់​២ សង្កាត់​១០ ក្នុង​តំ​ណែង​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​រណ​សិរ្ស​ និង​អនុ​លេ​ខា​សា​ខា​បក្ស​អនុ​សង្កាត់​២​។

ទូ​ទាំង​អនុ​សង្កាត់​២ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​៨០​%រស់​នៅ​ប្រ​កប​របរ​ក​សិ​កម្ម​ជា​ចម្បង​ទើប​គ្រួ​សារ​ខ្លះ​នៅ​ជួប​ការ​លំ​បាក​។ មាន​គ្រួ​សារ​ជា​ច្រើន​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​ ម៉្លោះ​ហើយ​ លោក​ចឿង​ តែង​សម្រេច​នូវ​ការ​ចលនា​ប្រជា​ជន​ប្រើ​ប្រាស់​នូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​ដោយ​ឡែក​​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ជា​មួយ​នឹង​ភារ​កិច្ច​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​លោក​តែង​រួម​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​អនុ​សង្កាត់​ចលនា​ប្រ​ជា​ជន​ ​ខិត​​​ខំ​ប្រឹង​ប្រែង​បង្ក​បង្កើន​ផល​ អនុ​វត្ត​ល្អ​​នូវ​គោល​ការណ៍​ គោល​ន​យោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​។ លោក​ថាច់​ចឿង​ ឲ្យ​ដឹង​៖ “ពិត​មែន​តែ​ជួប​លំ​បាក​ច្រើន ប៉ុន្តែ​ប្រ​ជា​ជន​នៅ​អនុ​សង្កាត់​២ តែង​ចូល​រួម​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ចលនា​ អា​ស្រ័យ​គណៈកម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​ថ្នាក់​ បំ​ផុស​ចលនា​ក្នុង​ការ​កសាង​គ្រួ​សារ​វប្ប​ធម៌​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​អនុ​សង្កាត់​។ល។ ប្រ​ជា​ជន​នៅ​អនុ​សង្កាត់​​តែង​បរិច្ចាគ​ដី​ដំ​ណាំ​រួម​ផ្សំ​។ល។ ពេល​រដ្ឋ​មាន​តម្រូវ​ការ​បង្កើន​កម្រិត​ពង្រីក​ផ្លូវ​”។

ក្រៅ​ពី​ចូល​រួម​បំ​ពេញ​ការ​ងារ​រណ​សិរ្ស​នៅ​ភូមិ​ភាគ​ គាត់​នៅ​ទាំង​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ជ្រោយ​ទឹម​ចាស់​ សង្កាត់​១០ ក្រុង​សុក​ត្រាំង​ផង​ដែរ​។ គាត់​តែង​រួស​រាយ​និង​បានសមា​ជិក​គណៈ​កម្ម​ការ​និង​ពុទ្ធ​បរិ​ស័ទ​គោ​រព​​រាប់​អាន​។ លោក​ថាច់​ជាល នៅ​អនុ​សង្កត់​២ ​ឲ្យ​ដឹង​៖ លោក​ថាច់​ចឿង​ជា​បក្ខ​ជន​និង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​ស្រុក​​ជា​គំ​រូ​ល្អ​ ដើម្បី​មា​មីង​នៅ​អនុ​សង្កាត់​យក​តម្រាប់​តាម​។

សម​មិត្ត​ឡេ​ផុង​យ៉ិញ​ អនុ​លេ​ខា​បក្ស​សង្កាត់​១០ ឲ្យ​ដឹង​៖ “ស​មមិត្ត​ថាច់​ចឿង​ ជា​អ​តី​តគ្រូ​បង្រៀន​ តែង​ខ្នះ​ខ្នែង​និង​អស់​ពី​ចិត្ត​ពី​ថ្លើម​បាន​សង្កាត់​ដាក់​សំ​ណើ​ជូន​ក្រុង​ទទួល​ស្គាល់​​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។ ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ សម​មិត្ត​តែង​រួម​សហ​ការ​ជា​មួយ​នឹង​សា​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​សម្រុះ​សម្រួល​សម្រេច​​នូវ​ករណី​វិ​វាទ​ទំ​នាស់​ក្នុង​គ្រួ​សារ​ អ្នក​ជិត​ខាង​និង​សម្រេច​ល្អនូ​វ​ភារ​កិ​ច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ឲ្យ​”៕​           

                 ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ចឿង