ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

10/07/2018 - 15:05

លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច

ទូ​ទាំង​ខេត្ត​អាន​យ៉ាង​ មាន​ជន​ជាតិ​ភាគ​តិច​​ប្រ​​មាណ​ជាង​២៦​ពាន់​គ្រួ​សារ​។ កន្លង​ហើយ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​ បាន​យក​ចិត្ត​ទុក​ដាក់​ អ​នុ​វត្ត​ល្អ​នូវ​គោល​ន​យោ​បាយ​គិត​គូរ​ជីវ​ភាព​​ជន​រួម​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​លើក​ស្ទួយ​​ជីវ​ភាព​សម្ភារៈ​ ស្មារ​តី​ជូន​ជន​រួម​ជាតិ​ភាគ​តិច លើ​ភូមិ​សាស្រ្ត​ខេត្ត​។

របរ​ត្បាញ​សំ​ពត់​ចរ​បាប់​ប្រ​ពៃ​ណី​នៅ​ឃុំ​វ៉ាន់​យ៉ាវ​បាន​រដ្ឋ​ជំ​នួយ​ទុន​ដើម្បី​រក្សា​និង​អភិ​វឌ្ឍ​។​

យោង​តាម​ព័ត៌​មាន​ពី​គណៈ​ជន​ជាតិ​ខេត្ត​អាន​យ៉ាង​ ការ​អនុ​វត្ត​នូវ​កម្ម​វិ​ធី​១៣៥ ស្ដី​ពី​ការ​ឧបត្ថម្ភ​​វិ​និ​យោគ​ទុន​ហេដ្ឋា​រចនា​សម្ព័ន្ធ អ​ភិ​វឌ្ឍ​ផលិត​កម្ម​ចំ​ពោះ​ឃុំ​លំ​បាក​ពិ​សេស ឃុំ​ជាប់​ព្រំ​ដែន​។ល។ ខេត្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​ក​សាង​សំ​ណង់​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​នា​នា​ចំ​ណុះ​ក្រប​ខ័ណ្ឌ​វិ​និ​យោគ​ទុន​របស់​កម្ម​វិ​ធី​ចំ​នួន​២៥​សំ​ណង់​ ស​រុប​ថ​វិ​កា​ជាង​១៦,៥
ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ ឧបត្ថម្ភ​ឃុំ​លំ​បាក​ពិ​សេស ដើម្បី​អភិ​វឌ្ឍ​ផលិត​កម្ម​ជិត​៦​ពាន់​លាន​ដុង​។ ក្នុង​នោះ ឧបត្ថម្ភ​ពូជ​ដំ​ណាំ ​សត្វ​ចិញ្ចឹម​១៣៣​គ្រួ​សារ​ស​រុប​ថ​វិ​កា​១,៥​ពាន់​​លាន​ដុង​។ បន្ទាប់​ពី​នោះ ភូមិ​ភាគ​នា​នា​ក្នុង​ខេត្ត ឧបត្ថម្ភ​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ជិត​ក្រ​២៥៧​​គ្រួ​សារ​ ស​រុប​ថ​វិ​កា​ជាង​១,៨​ពាន់​លាន​ដុង​។ រៀប​ចំ​បើក​ថ្នាក់​ហ្វឹក​ហាត់​របៀប​ដាំ​ដុះ ថែ​ទាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ជា​ដើម​។

តាម​កម្ម​វិ​ធី​ គម្រោង​នឹង​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជា​ច្រើន​ត្រូវ​បាន​ផ្សព្វ​​ផ្សាយ​​ទូ​​លំ​ទូ​លាយ​ ដោយ​មាន​គ្រួ​សារ​ក្រី​ក្រ​ ជិត​ក្រ​ចូល​រួម​រាប់​រយ​គ្រួ​សារ​។ ក្រៅ​ពី​នោះ អ​នុ​វត្ត​គោល​ន​យោ​បាយ​ជំ​នួយ​ដី​សង់​ផ្ទះ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​ ជីវ​ភាព​ជួប​លំ​បាក​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាន​ជំ​នួយ​ដី​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ជាង​៧០០​គ្រួ​សារ​ ស​រុប​ថ​វិ​កា​ជាង​២៣​ពាន់​លាន​ដុង​;  ឧបត្ថម្ភ​បណ្ដុះ​បណ្ដាល​មុខ​របរ​ជាង​២០០​នាក់​; ដោះ​សា្រយ​ការ​ងារ​ធ្វើ​អ​ភិ​វឌ្ឍ​ផលិត​កម្ម​៥៨៦​គ្រួ​សារ​ ជា​មួយ​នឹង​ថ​វិ​កា​ឧបត្ថម្ភ​ពី​ប្រ​ភព​ទុន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ស​រុប​ជិត​៤,៧​ពាន់​លាន​ដុង​។ បង​ស្រី​នាង​សា​ណា​ នៅ​ឃុំ​ឡេ​ទ្រី​ ស្រុក​ទ្រី​តូង​ អា​ស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​ទុន​បង​ស្រី​បាន​បន្ត​ការ​រក្សា​និង​អភិ​វឌ្ឍ​របរ​កុម្ភ​ការ​ភណ្ឌ​ និង​ស្មូន​ឆ្នាំ​ង​ដី​ប្រ​ពៃ​ណី​រប​ស់​គ្រួ​សារ​។ លោក​ចៅ​គឹម​បា ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ទិញ​បៀន​ ឲ្យ​ដឹង​៖ “អា​ស្រ័យ​ដោយ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​បាន​ទាន់​ពេល គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​បាន​បន្ត​ការ​រក្សា​និង​អភិ​វឌ្ឍ​របរ​ធ្វើ​ស្ករ​ត្នោត​ និង​ត្បាញសំ​ព​ត់​ចរ​បាប់​ប្រ​ពៃ​ណី​”។​

តាម​ប្រ​សាសន៍​លោក​ចៅ​គឹម​សេង​ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាន​យ៉ាង​ អា​ស្រ័យ​ដោយ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​​ព្រម​ៗ​គ្នា បច្ចុប្បន្ន ជីវ​ភាព​​ សម្ភារៈ​និង​ស្មារ​តី​របស់​ជន​រួម​​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាន​កែ​លម្អ​និង​លើក​ស្ទួយ​គួរ​ឲ្យ​កត់​សម្គាល់​៕

                    ហា​ថាញ់​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ចៅ​គឹម​សេង​