អប់រំ អប់រំ

10/07/2018 - 15:05

កែ​តម្រូវ​ថ្លៃ​សេវា​ថែ​ទាំ​សុខ​ភាព​ចំ​នួន​៨៨ ​អាស្រ័យ​ធា​នារ៉ាប់​រង​សុខា​ភិ​បាល​ទូ​ទាត់​ចំ​ណាយ

ចាប់​តាំង​ពី​ថ្ងៃ​១៥ ខែ​កក្ក​ដា ឆ្នាំ​២០​១៨​ ក្រ​សួង​សុ​ខា​ភិ​បាល​នឹង​កែ​តម្រូវ​ថ្លៃ​សេ​វា​ថែ​ទាំ​សុខ​ភាព​ចំ​នួន​៨៨ ក្នុង​នោះ មាន​ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​ចំ​នួន​៥ តាម​កម្រិត​មន្ទីរ​ពេទ្យ​ និ​ង​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ ថ្លៃ​គ្រែ​ដេក​សម្រាក​​ព្យា​បាល​នៅ​តាម​កម្រិត​មន្ទីរ​ពេទ្យ​ និង​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ និង​តម្លៃ​សេ​វា​កម្ម​បច្ចេក​ទេស​ ពិ​សេស​គឺ​ថ្លៃ​​សេ​វា​ធ្វើ​រោគ​វិ​និច្ឆ័យ​ ដូច​ជា​៖ ឆ្លុះ​អេ​កូ,កាំ​រ​ស្មី​អ៊ិច​, MRI, CTscanner, PET-CT ជា​ដើម ​។

នេះ​ជា​ខ្លឹម​សារ​នៃ​សា​រា​ចរ​លេខ​១៥​ (ជំ​នួស​ឲ្យ​សា​រា​ចរ​លេខ​៣៧)​ របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ កំ​ណត់​ឯក​ភាព​ថ្លៃ​សេ​វា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ដោយ​ប្រើ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ រ​វាង​មន្ទីរ​ពេទ្យ​ដែល​មាន​កម្រិត​ដូច​គ្នា​ក្នុង​ទូ​ទាំង​ប្រ​ទេស​ និង​ណែ​នាំ​អនុ​វត្ត​ថ្លៃ​សេ​វា​ទូ​ទាត់​ចំ​ណាយ​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ក្នុង​ករណី​មួយ​ចំ​នួន​។ តាម​រយៈ​នោះ  ថ្លៃ​សេ​​វា​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​នឹង​ថយ​ចុះ​ពី​១៥​-២០​% (ប្រាក់​ពិ​និត្យ​ជំ​ងឺ​នឹង​ថយ​ចុះ​ពី​៤.៨០០​ដល់​៥.៩០០​ដុង នៅ​តាម​កម្រិត​មន្ទីរ​ពេទ្យ​)  ថ្លៃ​សេ​វា​ពិ​និត្យជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​ពិ​សេស​ កម្រិត​១  ថយ​ចុះ​នៅ​ត្រឹម​៣៣.​១០០​ដុង; ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​សព្វ​ថ្ងៃ គឺ៣៩.​០០០​ដុង​។ ជា​មួយ​គ្នា​នេះ ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​នៅ​មន្ទីរ​ពេទ្យ​កម្រិត​​២ នៅ​ត្រឹម​តែ​២៩.​៦០០​ដុង ជំ​នួស​ឲ្យ​៣៥.​០០០​ដុង​។ ថ្លៃ​សេ​វា​ពិ​និត្យ​​ជំ​ងឺ​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ និង​មន្ទីរ​ពេទ្យ​កម្រិត​៤  ក៏​ថយ​ចុះ​ពី​​២៩.​០០០​ដុង នៅ​ត្រឹម២៣.​៣០០​ដុង​។

ថ្លៃ​គ្រែ​ដេកសម្រាក​ព្យា​បាល​ត្រូវ​​បាន​ដាក់​ចេញ​ទាប​ជាង​ការ​ដាក់​សំ​ណើ​ដំបូ​ង; កើន​ឡើង​តាម​មន្ទីរ​​ពេទ្យ​កម្រិត​ពិ​សេស និង​ថយ​ចុះ​នៅ​តាម​កម្រិត​មន្ទីរ​ពេទ្យ​ក្រៅ​ពី​នោះ។​ ថ្លៃ​ដេក​សម្រាក​ព្យា​បាល​ថយ​ចុះ​ពី​២​-១០​% ទៅ​តាម​កម្រិត​​មន្ទីរ​ពេទ្យ​នី​មួយ​ៗ​។ ជាក់​ស្ដែង​  ថ្លៃ​គ្រែ​ដេក​ព្យា​បាល​ប្រ​ពោធ​កម្ម​ ត​ពោះ​វៀន​ បណ្ដុះ​ជា​លិ​កា​ដើម​​។ល។ នៅ​មន្ទីរ​ពេទ្យ​កម្រិត​ពិ​សេស​ នឹង​កើន​ឡើង​ ៦៨៧.​១០០​ដុង; ទាប​ជាង​ការ​ដាក់​សំ​ណើ​ដំ​បូង​ជិត​ ៦៤​.០០០​ដុង; ថ្លៃ​ដែល​អនុ​វត្ត​សព្វ​ថ្ងៃ​គឺ​​៦៧៧.​១០០​ដុង​។

នៅ​មន្ទីរ​ពេទ្យ​កម្រិត​១ នឹង​ថយ​ចុះ​ពី​៦៣២​.២០០​ដុង នៅ​ត្រឹម​៦១៥​.៦០០​ដុង​។  ថ្លៃ​គ្រែ​ដេក​ព្យា​បាល​ប្រពោធ​កម្ម​សង្រ្គោះបន្ទាន់​​ការ​ប្រ​ឆាំងនឹង​ជាតិ​ពុល​នៅមន្ទីរពេទ្យ​កម្រិត​ ៤ ក៏​ថយ​ចុះ​ពី​២២៦.​០០០ដុង  នៅ​ត្រឹម​២២១.​២០០​ដុង។ ចំពោះ​បញ្ហា​អ្នក​ជំ​ងឺ​ដេក​លើ​បង់​កា​ឬ​គ្រែ​បត់​នឹង​ត្រូវ​បាន​អនុ​វត្ត​កម្រិត​តម្លៃ​ស្មើ​៥០​% នៃ​តម្លៃ​គ្រែ​ដេក​ព្យា​បាល​តាម​ផ្នែក​នី​មួយ​ៗ​។ ​

ក្រៅ​ពី​នោះ ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​​មួយចំ​នួន​ ដូច​ជា​  ឆ្លុះ​អេ​កូ​, ថត​កាំ​​រស្មី​អ៊ិច​​ក៏​ថយ​ចុះ​ដែរ​។ ពិ​សេស​ការ​​ចំ​ណាយ​ក្នុង​ការ​វះ​កាត់​ឆ្លុះ​ពោះ​វៀន​​ធំ ជា​មួយ​ថ្លៃ​សេ​វា​ជាង​៤​លាន​ដុង​ ថយ​ចុះ​នៅ​ត្រឹម​២,៨​លាន​ដុង​។

ប្រ​ការ​គួរ​យក​ចិត្ត​ទុក​ដាក់​ គឺ​ថ្លៃ​សេ​វា​បច្ចេក​ទេស​មួយ​ចំ​នួន​មាន​ការ​ថយ​ចុះ​ច្រើន​ ដូច​ជា ​វះ​កាត់​ អា​មី​ដាន ​(Amidan) ដោយ​ប្រើ​កាំ​បិត​អគ្គិស​នី ថ្លៃ​សេ​វា​ថយ​ចុះ​ចាប់​ ពី​៣,៦​លាន​ដុង​​នៅ​ត្រឹម​២​លាន​ដុង វះ​កាត់​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ហូរ​ទៅ​បេះ​​ដូង​វិញ AVF  ថយ​ចុះ​ចាប់​ពី៧,២​​លាន​ដុង នៅ​ត្រឹម​៣,៦​លាន​ដុង​ ធ្វើ​តេស្ត Mycobacterium tuberculosis ដើម្បី​សម្គាល់​រោគ​សញ្ញា​ និង​ការ​បន្សាំ RMP Xpert ​ថយ​ចុះ​៦​ដង​ ឆ្លុះ​ត្រ​ចៀក​ ច្រ​មុះ​បំ​ពង់​ក ថយ​ចុះ​២​ដង​។

សា​រា​ចរ​នេះ ក៏​បាន​កំ​ណត់​គ្រប់​មន្ទីរ​ពេទ្យ​ត្រូវ​រៀប​ចំ​ធន​ធាន​មនុស្ស​ចំ​នួន​កន្លែង​ពិ​និត្យ​ជំ​ងឺ​ទៅ​តាម​តម្រូវ​ការ​ដើម្បី​ធា​នា​គុណ​ភាព កន្លែង​ពិ​និត្យ​ជំ​ងឺ​នី​មួយ​ៗ​មិន​លើស​ពី​៦៥​លើក​ក្នុង​មួយ​ថ្ងៃ។​ បើ​លើស​ពី​ចំ​នួន​តួ​លេខ​នេះ​  ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​នឹង​ទូ​ទាត់​ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​ត្រឹម​៥០​%​។ ក្នុង​អំ​ឡុង​ពេល​ច្រើន​បំ​ផុត​គឺ​ក្នុង​មួយ​ត្រៃ​មាស ប្រ​សិន​បើ​នៅ​តែ​មាន​ស្ថាន​ភាព​លើស​យ៉ាង​នេះ គឺ​ស្ថា​​ប័ន​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​នឹង​មិន​ទូ​ទាត់​ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​ចាប់​ពី​លើក​ទី​៦៦​ឡើង​ទៅ​។ ករ​ណី​អ្នក​ជំ​ងឺ​ដេក​នឹង​បង់​កា​ឬ​គ្រែ​បត់​​នឹង​ត្រូវ​បាន​អនុ​វត្ត​ថ្លៃ​សេ​វា​ស្មើ​នឹង​៥០​% នៃ​ថ្លៃ​សេ​វា​ដេក​គ្រែ​​ទៅ​តាម​ប្រ​ភេទ​ នៃ​ផ្នែក​ជំ​នាញ​នី​មួយ​ៗ  ដោយ​មាន​កំ​ណត់​ត្រង់​សេច​ក្ដី​បន្ថែម​ II នៃ​សេច​ក្ដី​ប្រ​កាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​​អម​ជា​មួយ​សា​រា​ចរ​នេះ​។

យោង​ប្រ​សាសន៍​រដ្ឋ​មន្រ្តី​ក្រ​សួង​សុ​ខា​ភិ​បាល ង្វៀន​ធី​កីម​តៀង​ ការ​កែ​តម្រូវ​ថ្លៃ​សេ​វា​ពិ​និត្យ​ព្យ​បាល​​ជំ​ងឺ រៀងរាល់​ឆ្នាំ​គឺ​ជា​ការ​ចាំ​បាច់​​ណាស់ ពី​ព្រោះ​ដោះ​ស្រាយ​ជា​បន្ទាន់​ក្នុង​ភាព​ជាក់​ស្ដែង​ ក៏​ដូច​ជា​ការ​កែ​តម្រូវ​ថ្លៃ​សេ​វា​ពេទ្យ​តាម​សា​រា​ចរ​លេខ​៣៧ លើក​នេះ ​សំ​ដៅ​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​មូល​និ​ធិ​និង​គុណភាព​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​។ ចំ​ពោះ​មុខ អា​ស្រ័យ​មិន​ទាន់​កែ​តម្រូវ​​កម្រិត​នៃ​ការ​បង់​ប្រាក់​ធានា​រ៉ាប់​រង ម្ល៉ោះ​ហើយ​ដើម្បី​ធា​នា​តុល្យ​ភាព​​មូល​និ​ធិ​  ក្រ​សួង​សុ​ខា​ភិ​បាល​​នឹង​កែ​តម្រូវ​ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​សា​មញ្ញ​មួយ​ចំ​នួន ដូច​ជា ​ពិ​និត្យ​ជំ​ងឺ​ ឆ្លុះ​ ថត​ ធ្វើ​រោគ​វិនិច្ឆ័យ ឆ្លុះ​អេ​កូ គ្រែ​ដេក​ជា​ដើម​។ ថ្វី​ដ្បិត​តែ​ការ​កែ​តម្រូវ​ថ្លៃ​សេ​វា​ពិ​និត្យ​ជំ​ងឺ​មួយ​ចំ​នួន​ (ភាគ​ច្រើន​គឺ​បញ្ចុះ​ថ្លៃ​) ក៏​ពិត​មែន ប៉ុន្តែ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធំ​ដល់​លទ្ធ​ភាព​នៃ​តុល្យ​ភាព​មូល​និ​ធិ​ធានា​​រ៉ាប់​រង​សុ​ខា​ភិ​បាល​ ពី​ព្រោះ​នេះ​គឺ​ជា​សេ​វា​កម្ម​ដែល​ត្រូវ​ការ​ប្រើ​ប្រាស់​ច្រើន ការ​កែ​តម្រូវ​ដើម្បី​កាត់​បន្ថយ​ប្រេ​កង់​ធៀប​នៃ​ការ​ប្រើ​​ប្រាស់​។

សំ​ខាន់​គឺ​ការ​កែ​តម្រូវ​កាត់​បន្ថយ​ ចំ​នួន​លើក​នៃ​ការ​ពិ​និត្យ​/កន្លែង​ពិ​និត្យ ថាម​ពល​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ ប​រិ​ក្ខារ​ពេទ្យ​ គ្រែ​សម្រាក​ព្យាបា​ល​ ពិ​សេស​គឺ​នៅ​តាម​មន្ទីរ​ពេទ្យ​ខេត្ត​ស្រុក​មាន​ការ​កើន​ឡើង​ អា​ស្រ័យ​ដោយ​ការ​វិ​និ​យោគ​ទុន​ បង្កើន​កម្រិត​បើក​ទូ​លាយ​កម្រិត​មន្ទី​រ​​ពេទ្យ អ្នក​ជំ​ងឺ​ប្រើ​ប្រាស់​កាន់​តែ​​ច្រើន ម្ល៉ោះ​ហើយ​កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​សម្ភារៈ​បរិក្ខារ​និង​គី​មី​ជា​ច្រើន​ តម្លៃ​ថយ​ចុះ​បើ​ប្រៀប​នឹង​មុន​នេះ អា​ស្រ័យ​ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​ដេញ​ថ្លៃ​។ ការ​កែ​តម្រូវ​ថ្លៃសេ​វា​នេះ នឹង​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​ក្រ អ្នក​ជិត​ក្រ​ឡើយ​។

នៅ​ពេល​ខាង​មុខ​  ក្រ​សួង​សុ​ខា​​ភិ​បាល​ ក្រ​សួង​ហិ​រញ្ញ​វត្ថុ និង​ស្ថា​ប័ន​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​វៀត​ណាម នឹង​ចាប់​ដំ​ណើរ​ការ​ពិ​និត្យ​មើល​យ៉ាង​ជាក់​ស្ដែង​ សិក្សា​បទ​ពិ​សោធន៍​ពី​ប្រ​ទេស​មួយ​ចំ​នួន​ ដើម្បី​កសាង​ថ្លៃ​សេ​វា​ពិ​និត្យ​សុខ​​ភាព តាម​ទិស​ដៅ​នៃ​ការ​បែង​កម្រិត​ដើម្បី​កាត់​បន្ថយ​ចំ​នួន​ថ្លៃ​សេ​វា​សុ​ខា​ភិ​បាល​បច្ចុប្បន្ន (សេ​វា​កម្ម​ជាង​១៨.​០០០​ប្រ​ភេទ​) រៀប​ចំ​ឡើង​វិញ​ទៅ​តាម​គោល​ការណ៍​ងាយ​ស្រួល​ដល់​ការ​គ្រប់​គ្រង​ ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត​ដល់​មូល​ដ្ឋាន​សុ​ខា​ភិ​បាល និង​ធា​នា​ផល​ប្រ​យោជន៍​ដល់​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ដាក់​កម្រិត​ ក​សាង​ថ្លៃ​សេ​វា​ទាំង​ឡាយ​នេះ (តាម​កម្រិត​បៀ​វត្ស​អប្ប​បរ​មា​១.៣៩០​.០០០​ដុង​) និង​ចំ​ណាយ​ក្នុង​ការ​គ្រប់​គ្រង​។

ទន្ទឹម​នឹង​នោះ លើក​ជូន​រដ្ឋា​ភិ​បាល​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេច​ក្ដី​សម្រេច​លេខ​៨៥/NĐ-CP ក្នុង​នោះ ជា​ពិ​សេស​មាន​ការ​ចាប់​អា​រម្មណ៍​ដល់​ការ​បង្កើន​ធន​ធាន​មនុ​ស្សដល់​មន្ទីរ​ពេទ្យ​នា​នា​ ដើម្បី​លើក​កម្ពស់​គុណ​ភាព ប្រ​គល់​សិទ្ធិ​ម្ចាស់​ការ​ជូន​មន្ទីរ​ពេទ្យ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ឲ្យ​សម​ស្រប ដើម្បី​កាត់​បន្ថយ​សម្ពាធ​ម្ចាស់​ការ​លើ​ហិ​រញ្ញ​វត្ថុ​៕

       យោងTTXVN ប្រែ​សម្រួលៈ ​ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ធី​កីម​តៀង