អប់រំ អប់រំ

10/07/2018 - 15:05

បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជន​បទ​

បន្ត​ការ​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​១៩៥៦​/QĐ-TTg របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​​ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​បណ្តុះ​បណ្តាល​វិជ្ជា​​ជីវៈ​ដល់​ពល​ករ​-កា​រិ​នី​ជន​បទ​ដល់​ឆ្នាំ​២០២០​។ សា​លា​មធ្យម​សិក្សា​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ  ទើប​ស​ហ​ការ​ជា​មួយ​នឹង​កា​រិ​យា​​ល័យ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​ត្រា​វិញ និង​សមា​គម​កសិ​ករ​សង្កាត់​៩ ចាត់​តាំង​បើក​វគ្គ​បង្រៀន​បច្ចេក​ទេស​ដាំ​បន្លែ​សុ​វត្ថិ​ភាព​និង​បច្ចេក​ទេស​សាង​សង់​​ជូន​ពល​ករ-​កា​រិ​នី​ជន​បទ​ចំ​នួន​៧៥នា​ក់​នៅ​អនុ​សង្កាត់​២,៤,៦ ចំ​ណុះ​សង្កាត់​៩​។

បើក​វគ្គ​បង្រៀន​បច្ចេក​ទេស​ដាំ​បន្លែ​សុ​វត្ថិ​ភាព​និង​បច្ចេក​ទេស​សាង​សង់​។

រយៈ​ពេល​សិក្សា​៧០​ថ្ងៃ កម្ម​វិ​ធី​សិក្សា​មាន​ទាំង​ទ្រឹស្តី្ត​និង​អនុ​វត្ត​។ បញ្ចប់​វគ្គ​សិក្សា​បើ​សិន​ជា​​សម្រេច​តាម​តម្រូវ​ការ​សិក្ខា​កាម​នឹង​បាន​សា​លា​ជូន​លិ​ខិត​បញ្ជាក់​វិជ្ជា​ជីវៈ​៕

       សុើង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ